Business Operations requires Best Consulting since before starting the business.
គ. វិស័យពាណិជ្ជកម្ម
មុនចាប់ផ្ដើមអាជីវកម្ម វិនិយោគិនតែងមានបំណងយល់ដឹងឲ្យស៊ីជម្រៅអំពីរបៀបនៃដំណើការក្រុមហ៊ុនតាំងពីមុនពេលបង្កើត ក្រោយការបង្កើត និង អំពីការបែងចែកផលចំណេញ ឬភាគលាភ ជាទិ៍ យើងនៅទីនេះ ដើម្បីជួយរៀបចំ និងប្រឹក្សារយោបល់ដល់លោកអ្នក អំពីៈ
- ការរៀបចំកិច្ចព្រមព្រៀងរវាងម្ចាស់ភាគហ៊ុន។
- ការរៀបចំកិច្ចព្រមព្រៀងជាមួយតតិយជនដែលឈរតំណាង ឬ ជនជាតិខ្មែរតំណាងក្នុងក្រុមហ៊ុនដើម្បីទិញលក់អចលនទ្រព្យ។
- ការរៀបចំលក្ខន្តិកៈក្រុមហ៊ុន។
- ការចុះបញ្ជីក្រុមហ៊ុន និងការស្នើសុំលិខិតឬអាជ្ញាប័ណ្ណពាក់ព័ន្ធ ដូចជា GSP ជាអាទិ៍
- ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន។ និង
- ការស្នើរសុំអាជ្ញាប័ណជាមួយស្ថាប័ណ្ណពាក់ព័ន្ធផ្សេងទៀត តាមប្រភេទសកម្មភាពអាជីវកម្ម។
ឃ. កម្មសិទ្ធបញ្ញា
ការចុះបញ្ជីលើកម្មសិទ្ធិបញ្ញាជាផ្នែកមួយសំខាន់ការពារផលប្រយោជន៍របស់អ្នកបង្កើត និង ជម្រុញឲ្យមានការបង្កើតថ្មីដោយគំនិតរបស់ខ្លួន ឲ្យតម្លៃលើការបង្កើតនោះ ហើយយើងរងចាំផ្ដល់ប្រឹក្សាអំពីការចុះបញ្ជីនូវកម្មសិទ្ធិបញ្ញានានា ជាអាទិ៍ៈ
- កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តិសញ្ញា រូបភាព និង គំនូរ ដែលត្រូវបានប្រើប្រាស់ នៅក្នុងពាណិជ្ជកម្ម។
- កម្មសិទ្ធិឧស្សាហកម្ម រួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ។
- ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ អក្សរសាស្ត្រ និងសិល្បៈទំាងឡាយ ដូចជារឿងប្រលោមលោក កំណាព្យ និងល្ខោន ភាពយន្ត ស្នាដៃតន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។
- សិទិ្ធប្រហាក់ប្រហែល គឺសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង ផលិតករហ្វូណូក្រាម ។ល។
ង. វិនិយោគ
យើងរបៀបចំកិច្ចព្រមព្រៀងនិងឯកសារនានាសម្រាប់មុនពេលចាប់ផ្ដើម អំឡុងដំណើរការអាជីវកម្ម និងឬក៏តាមភាពចាំបាច់ផ្សេងៗទៀតក្រោយការបង្កើតអាជីវកម្ម។
ប្រភេទការវិនិយោគនីមួយៗអាស្រ័យទៅលើដើមទុន ពេលវេលា និងចំណេះជំនាញរបស់អ្នកវិនិយោគ ហើយរមែងមានហានិភ័យ ឬក៏ទទួលផលចំណេញឬកំហាត ហើយយោងតាមបទពិសោធន៍និងជំនាញ យើងយល់អំពីចំណុចទាំងនេះ គប្បីផ្ដល់ជាយោបល់តាមស្ថានភាពនីមួយៗ។ល។