ក្រុមហ៊ុនមេធាវី ជ័យឥន្ទ្រ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២២ និងបានចុះបញ្ជីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវីលេខៈ ២៣០/គម-កវ/២២ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ ដែលមានស្ថាបនិក លោកមេធាវី ឆេង ម៉េងហុក និងជាប្រធាន មានសមាជិកមេធាវីជាច្រើនរូបទៀតនៅក្នុងក្រុមហ៊ុន សុទ្ធសឹងជាអ្នកមានបទពិសោធន៏ក្នុងការប្រើប្រាស់ឲ្យមានភាពប្រសើឡើង ក្រោមបាវចនៈ "ប្រសិទ្ធភាព ទំនុកចិត្ត សីលធម៌ច្បាប់" ក្នុងក្រុមហ៊ុនមេធាវីរបស់យើងខ្ញុំ។
ក្រុមហ៊ុនមេធាវី ជ័យឥន្ទ្រ មានទិសដៅច្បាស់លាស់ និងវែងឆ្ងាយ ធ្វើអោលោកអ្នកមាន មានទំនុកចិត្ត ក្នុងការប្រើប្រាសសេវាក្នុងក្រុមហ៊ុនយើងខ្ញុំ ទាំងក្នុងរឿងតុលាការ ក្រៅប្រព័ន្ធតុលាការ ពាណិជ្ជកម្ម វិវាទការងារ និងផ្សេងៗទៀតប្រកមដោយទំនុកចិត្តមកលើក្រុមហ៊ុនយើងខ្ញុំ។ មេធាវីក្នុងក្រុមហ៊ុនជ័យឥន្ទ្រ សុទ្ធសឹងតែជាមេធាវី ដែលមានបទពិសោធន៏ជាច្រើនឆ្នាំក្នុង វិស័យច្បាប់ និងសហការភាព ជាមួយអតិថិជន ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការងារជូនអតិថិជន។
ក្រុមហ៊ុនមេធាវី ជ័យឥន្ទ្រ ផ្តល់ជូនសេវាកម្មជាច្រើនជូនអតិថិជនក្នុងការប្រើប្រាស់សេវាកម្មក្នុងក្រុមហ៊ុនប្រសើរយើងខ្ញុំប្រកបដោយទំនុកចិត្ត។ យើងខ្ញុំមានបទពិសោធន៍ ក្នុងការផ្តល់ជូននូវការប្រឹក្សាជាមួយអតិថិជនជាជម្រើសដំបូងដើម្បីរកដំណោះស្រាយ និង មានភាពល្អប្រសើរមួយ មុននឹងដំណើរការនីតិវិធី ឬដំណោះស្រាយក្នុង និងក្រៅប្រព័ន្ធតុលាការជូនអតិថិជន ដែលមានបំណង ស្វែងរកក្រុមហ៊ុនដែលផ្តល់ជូន សេវាកម្ម អោយមានប្រសិទ្ធភាព ប្រនិតភាព ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ ។ ក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មប្រចាំ ក្រុមហ៊ុន និងអាជីវកម្ម ផ្សេងទៀតដែលជាតម្រូវការក្នុងការដោះស្រាយយ៉ាងមានទំនុកចិត្ត។